ឧត្តមានជ័យ៖ នេះជាទិដ្ឋាភាពនៃការប្លន់ដី និងដុតបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយគ្មានសំណងត្រឹមត្រូវ ដើម្បីយកដីឨ្យ បរទេស ក្រោមឈ្មោះធ្វើសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ។ អ្វីដែលហួស ចិត្តគឺគេចោទថា ប្រជាជនមករស់នៅខុសច្បាប់ មិនស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែនដី ហើយគេនិយាយល្អថាគេអាណិតប្រជាជន និងជួយឲ្យទៅជាស្របច្បាប់។ តាមពិតវាជាដីពលរដ្ឋដោយពួកគាត់រស់នៅទីនោះ កកើតជាគ្រួសាររាប់ឆ្នាំ មានដី មានចំការ ដីស្រែ អាជ្ញធារទទួលស្គាល់ តែដល់ពេលត្រូវប្លន់ដីបែជាចោទពួកគាត់បែបនេះទៅវិញ។ ម្យ៉ាងទៀតក្នុងនាមជាអាជ្ញាធរ បើសិនជាពួកគាតរស់នៅមិនទាន់កម្មសិទ្ធក៏ដោយក៏គ្មានពាក្យនិយាយថាគាត់រស់នៅខុសច្បាប់ដែរព្រោះនេះជាដីខ្មែរ ហើយពួកគាត់ជាខ្មែរ ដូច្នេះបើខ្វះលិខិតស្មាមវាជាកំហុសអស់លោក ព្រោះអស់លោកជាអ្នកបម្រើពួកគាត់។
No comments:
Post a Comment