Sunday, February 2, 2014

សេចក្តីជូនដំណឹងដល់ជនរួមជាតិ៖ រឿងបណ្តឹងប្រឆាំង ហ៊ុន សែន




សូមជម្រាបថាគណបក្សសង្គ្រោះជាតិ នៅមិនទាន់ដាក់ពាក្យ​បណ្ដឹង​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅឡើយទេ ហើយថា ក្រុមមេធាវីដែលជំនាញផ្នែកឧក្រិដ្ឋកម្មអន្តរជាតិ កំពុងប្រមែ​ប្រមូលភស្តុតាងនិងសាក្សីឲ្យរឹងមាំ ដើម្បីរៀបចំការ​ដាក់ពាក្យ​បណ្ដឹងនោះនៅឡ់យ។ 

ជារួមគំរោងបណ្តឹងនេះ ទើបតែរៀបចំបន្ទាប់ពីព្រឹត្តិការណ៍បង្រ្កាប និងសំលាប់កម្មករថ្ងៃទី ៣ និង៤ មករា ២០១៤ កន្លងមកនេះទេ។ 

ចំណែកឯពាក្យបណ្តឹងដែលលោកមេធាវីអន្តរជាតិ ម័រតុន សក្លា បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ ប្រឆាំងនឹង​លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកទាក់ទងនឹងការ រំលោភ សិទ្ធិមនុស្ស និងរារាំងការស្វែងរកយុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដោយរបបខ្មែរក្រហមគឺជាបណ្តឹងដែល​បានរៀប​ចំដោយ «ក្រុមសម្ព័ន្ធ នៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា» ដែលមានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក។ លោកមាធាវី ម័រតុន សក្លា របស់ក្រុមសម័ន្ធ​នេះ​បានធ្វើការសិក្សាស្រាវជ្រាវភស្តុតាងយូរឆ្នាំមកហើយ ទើបបានឈានមកដល់ការដាក់បណ្តឹងនាចុងខែមករាឆ្នាំនេះ។ 

ដូច្នេះ សូមជនរួមជាតិ មេត្តាកុំយល់ច្រឡំ។ 


No comments: