ក្ររូបសម្បត្តិ ក្រទាំងទ្រព្យ តែនៅមានភ័ព្វមិនក្រចិត្ត ព្រោះនៅជឿជាក់ផ្លូវសុចរិត ថាពិតជាផ្លូវដ៏ប្រពៃ។ មិនលួចមិនឆក់មិនគឹបគេង យករស់ម្នាក់ឯង រស់ឥតន័យ ស៊ូប្រើញើសឈាមរៀងរាល់ថ្ងៃ ដើម្បីយកជ័យឈ្នះឧបសគ្គ។ មិនមែនខ្មែរឆោត អាងកម្លាំង ឬថាខ្ចីខ្លាំង ប្រាជ្ញារាក់ តែព្រោះខ្មែរនៅតែជឿជាក់ ចិត្តទៀងស្មោះស្ម័គ្រ ជ្រើសគុណធម៌។ មិនលក់ឆន្ទៈមនសិការ ចោលជាតិ សាសនា ដ៏បវរ ស៊ូក្រ ក្រចុះ អោយតែល្អ ទេវតាអោយពរ ថែរតពូជពង្ស...
No comments:
Post a Comment