Sunday, February 16, 2014
ចំណុចពិសេសនៃការកែទំរង់ គ.ជ.ប
ដោយ៖ ខ្មែរ សុវណ្ណភូមិ
.....................................
ដើម្បីធ្វើឲ្យគ.ជ.ប មានឯករាជ្យភាព មានយុត្តិធម៌ដល់បក្សមានសំលេងតិច និងមានអំណាចពិតការកែទំរង់ត្រូវផ្តោតលើយន្តការខ្លះដូចតទៅ៖
១) ថ្នាក់ដឹកនាំគជប និងបុគ្គលិកគជបទាំងអស់ ត្រូវតែជាបុគ្គល មិន ជាប់ពាក់ព័ន្ធនឹងបក្សនយោបាយ។ សូមបញ្ឈប់ប្រព័ន្ធ សមាមាត្រសមាសភាពសមាជិកគជបពីបក្សនីមួយៗជាដាច់ខាត។
២) ប្តូររូមមន្តចែកកៅអីដោយយកតាមប្រព័ន្ទអ៊ុនតាក់វិញ
៣) បន្ថែមចំណុចការកំណត់ និងត្រួតពិនិត្យតម្លាភាពថវិការ ឃោសនា របស់បក្សនយោបាយ នីមួយៗ។
៤) បន្ថែមចំណុចលើការរំលាយគណបក្សនយោបាយ និងហាមឃាត់សិទ្ធិធ្វើនយោបាយរបស់បុគ្គលបើមានជាប់ពាក់ព័ន្ធអំពើពុករលួយ។
៥) ការចុះឈ្មោះបោះឆ្នោតត្រូវប្រើប្រាស់តាមប្រព័ន្ធទិន្នន័យពិសេស ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ដែលអាច អនុញ្ញាតិឲ្យអ្នកបោះឆ្នោតអាចបោះឲ្យមណ្ឌលរបស់ខ្លួនពីទីណា
ក៏បាន គ្មានអ្នកណាអាចលប់ឈ្មោះបាន មិនបាច់ទៅពិនិត្យឈ្មោះរាល់ពេលបោះឆ្នោត និងគ្មានអ្នកណាអាចមកបន្លំបោះឆ្នោតជំនួសឲ្យបាន។
៦) ជនបរទេសទាំងឡាយ ដែលខុសច្បាប់មិនអាចបោះឆ្នោតបាន ហើយចំពោះអ្នកស្របច្បាប់តែមិនទាន់បានសញ្ជាតិខ្មែរអាចបោះបាន តែអាចបោះបានត្រឹមតែថ្នាក់ឃុំសង្កាត់តែប៉ុណ្ណោះ និងមិនអាចអនុញ្ញាតិឲ្យបោះថ្នាក់ជាតិឡើយ បើសិនជាពួកគេបានរស់នៅក្នុងប្រទេសយើងច្រើនឆ្នាំ បង់ពន្ធរដ្ឋ និងមានប័ណ្ណស្នាក់នៅចេញដោយក្រសួងអន្តោប្រវេស្សន៍ និងអាជ្ញាធរមូលដ្ឋាន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment