VOD- ដោយ៖ ពៅ មេត្តា
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ យល់ព្រមចូលតុជជែកជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយដោយសន្តិវិធី និងជជែកពីការបោះឆ្នោតឡើងវិញមុនអាណត្តិ។
ក្នុងសេចក្តីជូនដំណឹងរបស់គណបក្សង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ បានឲ្យដឹងថា គណបក្សនេះ យល់ព្រមបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅជជែកជាមួយគណបក្សមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានព្រឹទ្ធសភា។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ចំណុចដែលគណបក្សសង្គ្រោះជាតិលើកឡើង គឺការផ្តាស់ប្តូរសមាសភាព គជប និងរៀបចំការបោះឆ្នោតមុនអាណត្តិ។
សមាសភាពខាងគណបក្សសង្គ្រោះជាតិ រួមមានលោក សុន ឆ័យ លោកកួយ ប៉ុនរឿន និងលោក យ៉ែម បុញ្ញឫទ្ធិ។ ចំណែកសមាសភាពរបស់គណបក្សប្រជាជនកម្ពុជារួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ៕
No comments:
Post a Comment