Tuesday, February 18, 2014

ផ្ទុះរឿងអាស្រូវរបស់ លោក អាត់ ធន់ និងមនុស្ស ២ នាក់ទៀតថា បានកេងប្រវញ្ច លុយម្មករ ១៥ ម៉ឺន ដុល្លារ

 លោក អ៊ុំ វិសាល សមាជិកស្ថាបនិក និងជាមន្រ្តីរបស់សម្ព័នសហជីពប្រជាធិបតេ្យកម្មករ​កាត់ដេរកម្ពុជា (C.Cawdu) បានទម្លាយរឿងបាត់លុយកម្មករប្រមាណ ១៥ ម៉ឺដុល្លារ ដែលកេង​ ប្រវញ្ចដោយប្រធាន C.Cawdu គឺលោក អាត់ ធន់, អនុប្រធានគឺ លោក ឯក សុភក្តី និង​ អគ្គលេខាធិការគឺ លោក គង់ អាទិត្យ កាលពីប៉ុន្មានឆ្នាំមុន។ គេក៏ដឹងដែរថា លោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា (CLC) ដែលមានអង្គការ សមាគម និងសម្ព័ន្ធសហជីពមួយចំនួន ជាសមាជិក។

លោក អ៊ុំ វិសាល បានផ្សាយលិខិតមួយសន្លឹកនៅលើទំព័រហ្វេសប៊ុក ដែលលោក អាត់ ធន់ បាន បញ្ឈប់លោកពីការងារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ។ លោក វិសាល ក៏បានសរសេរ បកអាក្រាត និងជជែកវែកញែកជាមួយអ្នកតាមដានបណ្តាញយុត្តិធម៌សង្គម ជុំវិញរឿងអាស្រូវរបស់ លោក អាត់ ធន់។ សូមអានអត្ថបទបន្ថែម ដូចខាងក្រោម ៖



ប្រភព ៖ Facebook of Um Visal, Neakta Phnom


1 comment:

Anonymous said...

គ្មាននរណាទៅជឿមនុស្សចេកចូកចាក់រុកបរិហារកេរ្តិ៍គេបន្ទាប់ពីត្រូវគេដេញក្បាលចោលដោយសារអំពើអាក្រក់របស់ខ្លួនទេ