Sunday, February 23, 2014

ពួកស៊ីភីភីនិយាយអ្វីពីលោកប្រធានរឿងដើរផ្សារទូលទំពូងថ្ងៃនេះ?


ដោយ៖ ខ្មែរ សុវណ្ណភូមិ


ពេលនេះលោកប្រធានសម រង្ស៊ី បានអញ្ជើញចុះទៅសួរសុខទុក្ខ បងប្អូនអាជីករនៅផ្សារទួលទំពូងដោយមានអាជីវករជាច្រើនកុះករបានទទួលលោកប្រធាន។ ក្នុងព្រឹត្តិការណ៍នេះនាំឲ្យមានប៉ូលីស របស់ រដ្ឋាភិបាលចោរជាច្រើនមកហាមឃាត់លោក​ប្រធាន​ភ្លាមៗ។ តើមូលហេតុអ្វីដែរ? 


ជាហេតុផលយើងបានឭវិទ្យុស៊ីភីភី និងប្រព័ន្ទបណ្តាញសង្គម​ស៊ីភីភី អះអាងថា មូលហេតុដែលប៉ូលីសមកហាមឃាត់លោក សម រង្ស៊ី និងសុំឲ្យចេញជាបន្ទាន់ពីក្នុងផ្សារដោយសារ​ប្រជាពលរដ្ឋ មិនត្រូវ ការលោក សម រង្ស៊ី ទេ។ ប្រជាពលរដ្ឋ​ត្រូវការលក់ដូរ រកស៊ីចិញ្ចឹមជីវិត ហើយពេលលោក សម រង្ស៊ី មកធ្វើឲ្យស្ទះចរាចរណ៍ លក់ដូរ មិនដាច់ មនុស្សច្រើនធ្វើឲ្យខូច​សណ្តាប់ធ្នាប់សាធារណៈ។ 
..........
សំគាល់៖ សណ្តាប់គឺប៉ូលីសជាអ្នករៀបចំ។ លោកប្រធាន មកធម្មតា ចំណែករឿងដែលលើកថាប្រជាពលរដ្ឋមិនត្រូវការគាត់ តែបែជាលើកថា ពេលគាត់មកមនុស្សមកច្រើន ដូចជាមិន​ស៊ីគ្នាទាល់តែសោះ។ ស៊ីភីភី ល្មមដឹងហើយ ប្រជាពលរដ្ឋត្រូវការ​លោក សម រង្ស៊ី មិនមែន ហ៊ុន សែន ទេ។


No comments: