2014-04-04
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រតិកម្មតបទៅនឹងអត្ថបទសារព័ត៌មាន ដែលសរសេរថា រាជរដ្ឋាភិបាលបានលក់សិទ្ធិនៃការចុះបញ្ជីកប៉ាល់ពាណិជ្ជកម្មបរទេសប្រើប្រាស់ទង់ជាតិកម្ពុជា នៅលំហសមុទ្រអន្តរជាតិ។
អ្នកនាំពាក្យនៃទីស្ដីការរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី៤ មេសា ដោយចោទថា ការសរសេរបែបនេះជាការប្រឌិតសុទ្ធសាធ និងជាការវាយប្រហារទៅលើរដ្ឋាភិបាល។ លោកបន្តថា តួនាទីរបស់អ្នកសារព័ត៌មាន គឺផ្ដល់ព័ត៌មាន មិនមែនផ្ដល់អារម្មណ៍របស់អ្នកព័ត៌មានទៅកាន់មហាជននោះទេ។ អ្នកសារព័ត៌មានមិនត្រូវរាយការណ៍ព័ត៌មានពីអ្វីដែលគ្រាន់តែឮ ឬអ្នកដទៃនិយាយនោះទេ។
លោក ផៃ ស៊ីផាន បានលើកយកអត្ថបទរបស់សារព័ត៌មានមួយចំនួន ដែលសរសេរខ្វះវិជ្ជាជីវៈសារព័ត៌មាន៖ «នៅក្នុងរឿងហ្នឹង របៀបវារៈនៃសន្និសីទសារព័ត៌មាន ដែលជាពង្រាងកម្មវិធី ចំណុចទីមួយ ចំណុចបកស្រាយលើអត្ថបទដែលចោទថា រាជរដ្ឋាភិបាលលក់សិទ្ធិនៃការចុះបញ្ជីកប៉ាល់ពាណិជ្ជកម្ម គឺចាប់ផ្ដើមពី Cambodia Daily និង វិទ្យុអាស៊ីសេរី (Radio Free Asia)»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានអះអាងថា ការអញ្ជើញស្ថាប័នសារព័ត៌មានឲ្យមកស្ដាប់ការបកស្រាយនោះ មិនមែនជាការព្រមាន ឬបំភិតបំភ័យធ្វើឲ្យបាត់បង់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ គោលបំណងនោះ គឺចង់ឲ្យការរាយការណ៍នោះជៀសវាងការប្រើប្រាស់ពាក្យឲ្យសាធារណៈយល់ច្រឡំ ជាដើម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...

No comments:
Post a Comment